ធ្លាក់ឧទ្ធម្ភាគចក្រ​យោធានៅ​អាហ្វហ្គានីស្ថាន ផ្តាច់ជីវិត​មនុស្សជិះលើនោះ​ទាំងអស់​០៥នាក់!

0

(កាប៊ុល)៖ ឧទ្ធម្ភាគចក្រ​ដឹកកងកម្លាំងសន្តិសុខ​មួយគ្រឿង បានធ្លាក់នៅឯ​ភាគខាងលិច​នៃប្រទេស​អាហ្វហ្គានីស្ថាន ដោយបានផ្ដាច់ជីវិត​មនុស្សទាំងអស់នៅលើ​នោះ ០៥នាក់ ក្នុងនោះរួមមាន​ទាំងពីឡុត​ផងដែរ។ នេះបើតាមមន្ត្រី​អាហ្វហ្កានីស្ថាន​ដកស្រង់​​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

មន្ត្រីអ្នកនាំ​ពាក្យអភិបាលខេត្ត ហ្វារ៉ាហ៍ (Farah) បានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ឧទ្ធម្ភាគចក្រដឹក​កងកម្លាំងសន្តិសុខមួយ​គ្រឿងខាងលើ បាន​ធ្លាក់ដោយសារបញ្ហា​បច្ចេកទេស ជាជាងត្រូវបាន​បាញ់ទម្លាក់ដោយ​ក្រុមសកម្ម​ប្រយុទ្ធ។ ប៉ុន្តែការស៊ើប​អង្កេតមួយក៏ត្រូវ​បានធ្វើឡើង​ផងដែរ ដើម្បី​កំណត់ពីមូលហេតុ​ធ្លាក់។

គួរបញ្ជាក់ថា ជនរងគ្រោះ​នៅក្នុងហេតុការណ៍​ធ្លាក់ឧទ្ធម្ភាគចក្រខាង​លើ គឺជាកងកម្លាំងសន្តិសុខ​អាហ្វហ្កានីស្ថាន​ទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here