ជនជាតិចិនបេីករថយន្តបុកម៉ូតូមួយគ្រឿងព្យាយាមបេីករត់ទៅបុកម៉ូតូមួយគ្រឿងទៀតអូសរាប់រយម៉ែត្រផ្អើលសមត្ថកិច្ចដេញចាប់បានមកវិញ

0

 

 

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់រួមដំណេីរនិងបីនាក់ទៀតបេីករថយន្តម៉ាស់ស្ដាមួយគ្រឿងទាំងស្ថានភាពស្រវឹងជ្រុលបុកម៉ូតូមួយគ្រឿងនៅទឹកដីខណ្ឌដូនពេញ រួចព្យាយាមបេីករត់រហូតមកដល់ស្តុបផ្សារដេប៉ូផ្លូវលេខ១៨២កែងផ្លូវ២១៥ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១​ ខខណ្ឌទួលគោក បន្តបុកម៉ូតូមួយគ្រឿងទៀតអូសជាច្រេីនម៉ែត្រតែត្រូវប្រជាពលរដ្ឋដេញឃាត់បាននិងទប់កំហឹងមិនបានវាយបណ្តាលឲ្យខ្ទេចរថយន្ត​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ខែមករាឆ្នាំ២០២០​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុរថយន្តខាងលេីម៉ាកម៉ាស្តា​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AT- 8318 បេីកបរដោយបុរសជនជាតិចិនម្នាក់និង៣នាក់ទៀតរួមដំណេីរជាមួយបានបេីកបុកម៉ូតូមួយគ្រឿងនៅស្តុបផ្សារថ្មី​ ក្នុងទឹកដីខណ្ឌដូនពេញភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបែជាព្យាយាមបេីករត់ហេីយត្រូវបានប្រជាពលរដ្ឋដេញតាមរហូតមកដល់ផ្លូវលេខ២១៥​ ក៏បន្តគេចខ្លួនក្នុងទិសដៅពីជេីងទៅត្បូង។ លុះមកដល់ស្តុបផ្សារដេប៉ូក៏បួងចង្កូតបត់ស្តាំទៅលិចតាមបណ្តោយផ្លូវលេខ១៨២​ ទេីបជ្រុលបុកម៉ូតូម៉ាកនិច​ ពណ៍សពាក់ស្លាកលេខភ្នំពេញ1CR- 7381 បេីកបរដោយយុវជនម្នាក់ដែលកំពុងឈប់ស្តុបក្នុងទិសដៅពីលិចទៅកេីត​ តែជនរងគ្រោះលោតចេញពីម៉ូតូទាន់ទេីបរថយន្តអូសម៉ូតូជាប់ខាងក្រោមបានចំងាយប្រហែល១៥០ម៉ែត្រក៏ត្រូវប្រជាពលរដ្ឋចាប់ជាប់និងទប់កំហឹងមិនបានវាយបណ្តាលឲ្យរថយន្តបែកកញ្ចក់ខាងឆ្វេងចំណែកតៃកុងរថយន្តបែកមុខមាត់បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍។

ក្រោយកេីតហេតុសមត្ថកិច្ចបាននាំម្ចាស់រថយន្តទៅសាកសួរនៅប៉ុស្តិ៍ផ្សារដេប៉ូទី១​ រងចាំប្រគល់ឲ្យជំនាញចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចារាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីដោះស្រាយគ្នាទៅតាមផ្លូវតាមច្បាប់៕៩៧

LEAVE A REPLY

Please enter your comment!
Please enter your name here