ភ្នំពេញ: បុរសម្នាក់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលជិះម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបុកពីក្រោយកិនពេញទំហឹង រត់បើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤៥នាទីយប់ថ្ងៃទី ៥ ខែមករាឆ្នាំ ២០២០ស្ថិត នៅតាមបណ្ដោយផ្លូវមហាវិថីវិមានឈ្នះ ឈ្នះ កែងនឹងផ្លូវរថភ្លើងក្នុងភូមិ ចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយយនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងពណ៌ស្លែមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1L-0943ធ្វើដំណើរទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរដើរមកពីក្រោយបុកម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រួចកិនបែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។បន្ទាប់មករថយន្តបង្កបានបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូជនរកគ្រោះទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕៩៧