មុខ​របរ​ច្រើន​កុះករ​ មិន​ធ្វើ​ៗតែ​របរ​គេ​ហាម​ឃាត់​មាន​អី​ជាប់​ខ្នោះ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​

0

 

 

ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កាកាប​១ឃាត់​ខ្លួន​ខណៈ​ដែល​កំពុង​ជួញដូរ​សារធាតុ​ញៀន​ខុស​ច្បាប់​។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាល​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីព្រឹក​ស្ថិត​នៅចំណុចភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រី​ដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍​កាកាប​១ឃាត់​ខ្លួន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​​ គង់ ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិចំការឪឡឹក១ សង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមានៈ​ ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ថង់ធំល្មម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ចូនមកផ្នែកនគរបាលប្រឆាំងគ្រឿង នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕សារ៉េត​សែន​ជ័យ​

 

LEAVE A REPLY

Please enter your comment!
Please enter your name here