រថយន្តកូរ៉េដឹកក្រដាសមួយគ្រឿងបើកលឿនររចង្កូតក្រឡាប់នៅផ្លូវ៥០ម៉ែត្រ

0

 

 

ភ្នំពេញៈ​ រថយន្តដឹកក្រដាសមួយគ្រឿងរបស់ក្រុមហ៊ុន​Good hill បានរង់ការខូចខាតដោយសារអ្នកបើកបរបើកលឿនខ្វះការប្រុងប្រយ័ត្ន​ បណ្តាលអោយរេចង្កូចក្រឡាប់ផ្ទប់ជាមួយនឹងឃឿនសួនច្បារផ្លូវ៥០ម៉ែត្រ​ ក្នុងភូមិអន្លង់គង​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ ដំបូងគេបានឃើញរថយន្តម៉ាកកូរ៉េ​ ដឹកក្រដាស​បើកបរតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ទិសដៅពីកើតទៅលិច​ ឆ្ពោះពីផ្លូវចំការដូងឡើងទៅផ្លូវព្រៃស​ ដោយបានបើកបរក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុជាកន្លែងផ្លូវផង​ក៏បានរេចង្កូតក្រឡាបអូសទៅផ្ទប់ជាមួយឃឿនសួរច្បារពុះចែកផ្លូវពេញទំហឹង​ បណ្តាលអោយរថយន្តរងការខូចខាតចំណែកឃឿនផ្លូវរងការខូចខាតតិចតួចប៉ុណ្តោះ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុនឹងបានសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ ហើយដោយឃើញថាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សម្បត្តិរដ្ឋ​ ក៏សម្រេចអោយម្ចាស់រថយន្តចេញថ្លៃជួសជុលឃឿនផ្លូវឡើងវិញ​ ហើយស្ទុចយករថយន្តទៅជួសជុលដោយខ្លួនឯង៕ផានិត​

 

LEAVE A REPLY

Please enter your comment!
Please enter your name here