នគរបាលចុះបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួន៣នាក់

0

 

 

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍កន្ទោក បានចុះធ្វើការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់អូរដឹម ដោយនៅក្នុងពេលនោះនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់និងនាំខ្លួនម្ចាស់ផ្ទះសំណាក់ខាងលើម្នាក់ទៀតទៅធ្វើការសាកសួរផងដែរ។

ប្រតិបត្តការណ៍នោះបានធ្វើឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ អូដឹម ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

​ជនសង្ស័យ​ទី​១)ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ បែល វ៉ានដា ភេទប្រុសអាយុ៣៨ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ខាងលើ​និង​២)ឈ្មោះម៉ាក ស្រីនាង ភេទស្រីអាយុ២១ឆ្នាំមុខរបរបម្រើហាងខារ៉ាអូរខេ ៣,វ៊ិត វុទ្ធី ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមេការផ្ទះសំណាក់ខាងលើ។នៅក្នុងខណៈនោះកម្លាំងនគរបាលបានដកហូតបានថ្នាំញៀន១កញ្ចប់រួមជាមួយឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

តាមប្រភពព័ត៌​មាន​ពី​កម្លាំង​នគរបាលបានឲ្យដឹងថា មុនពេលឈានដល់ការបង្ក្រាបខាងលើ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងទទួលបានព័ត៌មានថា មានការប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់មួយនោះ។បន្ទាប់មកកម្លាំងបានចុះទៅធ្វើការត្រួតពិនិត្យនិងឃាត់ខ្លួនជនសង្ស័យខាងលើនាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកប្រឆាំងគ្រឿងញឿនខណ្ឌពោធិ៍សែនជ័យ។ម្យ៉ាងទៀតនៅពេលចុះទៅដល់ផ្ទះសំណាក់នោះនគរបាលបានពិនិត្យបញ្ជីឈ្មោះបានឃើញមានឈ្មោះលោកប៊ុត សីហា តារាចម្រៀងthe voice Cambodia ស្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់នោះរយៈពេល៤៨ថ្ងៃកន្លងមកហើយ ប៉ុន្តែខណៈនោះតារាចម្រៀងរូបនោះមិនបានស្ថិតនៅទីនោះឡើយ គឺចេញផុតមុននគរបាលទៅដល់បន្តិចហើយក៏មិនបានដឹងថាលោកមានជាប់ពាក់ព័ន្ធនិងគ្រឿងញៀនឬអត់នោះឡើយ៕៩៨

 

LEAVE A REPLY

Please enter your comment!
Please enter your name here