(ភ្នំពេញ) ៖ ជនជាតិចិន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកងធ្វើការឃាត់ខ្លួនក្រោយពីបង្កឱ្យមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ដោយមានពាក្យបណ្ដឹងពី ម្ចាស់ផ្ទះចំនួន៣។
គួបញ្ជាក់ថា កាលពីវេលាម៉ោង២នឹង៥០ នាទី រសៀល ថ្ងៃទី៥ខែមករា ឆ្នាំ២០២០ នៅចំនុចហាងកាត់សក់ជនជាតិចិន យី ហោ (រចនាបថអន្តរជាតិ) មានទីតាំងនៅ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ផ្ទះលេខ៥៣៩ ក្រុម១ ភូមិ១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង នៅក្រោយនឹង ប៉ុស្តិ៍នគរបាលបឹងកេងកង២។
តាមប្រភពព័ត៌ពីពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅ មុនពេលកើតហេតុ គេមានផ្សែងហុយពេញផ្ទះម្ចាស់ផ្ទះជួលឈ្មោះ ZHAO JI KUI អាយុ៣០ឆ្នាំជនជាតិចិនស្នាក់នៅផ្ទះកើតហេតុខាងលើ ផ្ទះបង ប្អូនប្រជាពលរដ្ធខ្មែរជួលទៅអោយជនជាតិចិនស្នាក់នៅ ជាប្រភេទផ្ទះថ្ម លាយឈេី ប្រក់ស័ង្កសី ។
បើតាមសម្ដីជនជាតិចិនដែលស្នាក់នៅជាមួយគ្នាបានបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យអណ្តាតភ្លេីងឆាបឆេះឡេីងនោះគឺដោយសារជនជាតិចិនដែលស្នាក់នៅនោះ ចម្អិនម្ហូបទុកចោលខ្វះការប្រុងប្រយ័ត្នក៏បណ្ដាលកេីតមានជាអណ្តាតភ្លេីងឆាបឆេះឡេីងតែម្តង ផ្អើលអស់ប្រជាពលរដ្ឋស្នាក់នៅជិតកន្លែងកើតហេតុភ័យស្លន់ស្លោរនាំគ្នារេីឥវ៉ាន់រត់ចេញពីកន្លែងហេតុទាំងភ័យតក់ស្លុតព្រលឹងចុងសក់គ្រប់គ្នា ភ្លាមៗបន្ទាប់ពីកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននឹងប្រជាពល រដ្ឋក៏ព្យាយាមយកពំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ នឹងបានទាក់ទងហៅខាងរថយន្តពន្លត់អគ្គីភ័យ មកអន្តរាគមន៏បាញ់ពន្លត់ភ្លាមៗអស់ជាច្រេីនគ្រឿងទេីបភ្លេីងរលត់ទៅវិញ ។ នឹងបណ្តាលអោយផ្ទះចំនួន១ខ្នង ត្រូវអគ្គីភ័យលេបត្របាក់ខូចខាតស្ទេីរតែទាំងស្រុង។
ក្រោយមកម្ចាស់ផ្ទះគេចំនួនបីក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ក្របាលបន្តិចកងទី២ ចំពោះជនជាតិចិនដែលបង្កឱ្យមានអគ្គិភ័យឆាប់ឆេះដល់ផ្ទះរបស់គាត់ សរុបជាទឹកប្រាក់ជិត ៥ម៉ឺនដុល្លារ ដោយ សារ តែជនជាតិចិនជាអ្នកបង្ករ មិនមានលទ្ធភាពសងជាសំណងទៅខាងម្ចាស់ ផ្ទះសមត្ថកិច្ចខណ្ឌបឹងកេងកងនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ផានិត