សង្ស័យលោកមេប៉ុស្តិ៍ទឹកថ្លាមិនដឹកនាំកម្លាំងល្បាតទើបមានករណីឆក់កាបូបលុយពីនារីម្នាក់ អស់លុយជាង៨០០ ដុល្លារទូរស័ព្ទមួដៃមួយគ្រឿងមិនរំខានដល់សមត្ថកិច្ច​

0

 

ភ្នំពេញ: ជនសង្ស័យមួយក្រុមជិះម៉ូតូ ២គ្រឿងបានធ្វើសកម្មភាពឆក់កាបូបលុយពីនារីម្នាក់ខណៈកំពុងជិះម៉ូតូមួយគ្រឿងជាមួយបុរសម្នាក់ទៀតបានសម្រេចរួចនាំគ្នាជិះខ្លួនគេចដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២០ នៅចំណុចខាងកើតស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះមិនបានបញ្ជាក់ពីអត្តសញ្ញាណនោះទេ។

តាម​ប្រភព​ព័ត៌មាន​ពី​នារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់និងបុរសម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1IC-1552បាននាំគ្នាជិះចេញពីម្តុំទួលសង្កែ គោលបំណងទៅចោមចៅ ដោយធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូ ២គ្រឿងម៉ាកស៊ុយស៊ូគីនិច មួយគ្រឿងពណ៌សមួយគ្រឿងពណ៌ក្រហមដោយមិនចាំស្លាកលេខបានធ្វើដំណើរមកពីក្រោយហើយបក្ខពួកជនសង្ស័យ ២នាក់បានមកធ្វើសកម្មភាពឆក់កាបូបលុយពីរូបគាត់បានសម្រេចបណ្ដាលឲ្យដាច់ខ្សែនិងធ្លាក់កាបូបលុយទៅនឹងដីហើយក៏ត្រូវបក្ខពួកជនសង្ស័យ ២នាក់ទៀតជិះម៉ូតូមករើសយកទៅបាត់រួចនាំគ្នាជិះគេចខ្លួន ដោយសុវត្ថិភាព។
ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថានៅក្នុងកាបូបរបស់គាត់គឺមានលុយជាង 800 ដុល្លារនិងទូរស័ព្ទ iphone ១១ pro មួយគ្រឿង។
បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូមកឲ្យប៉ូលិសចរាចរណ៍ប្រចាំការនៅក្រោមស្ពានអាកាសសាដីហុយជួយអន្តរាគមន៍រួចប៉ូលីសចរាចរណ៍បានប្រាប់ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បន្ទាប់មកជនរងគ្រោះទាំងពីរក៍បាននាំគ្នានាក់ជិះម៉ូតូទៅដាក់ពាក្យបណ្តឹង ដោយរកប៉ុស្តិ៍នគរបាលមិនឃើញ បាននាំគ្នាជិះម៉ូតូត្រឡប់មកវិញ រួចបន្តដំណើរទៅមុខទៀតបាត់តែម្ដង៕៩៧

 

LEAVE A REPLY

Please enter your comment!
Please enter your name here