ដុតសម្រាមឆេះរាលដល់គ្រឿងបន្លាស់ថយន្ត ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយ

0

 

 

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះគ្រឿងបន្លាស់រថយន្ត ក្បាលរថយន្ត ផ្តើមចេញពីដុតសម្រាម មិនប្រយ័ត្នឆេះរាល សំណល់មានជាតិប្រេង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ឲ្យរលត់ទៅវិញភ្លាមៗ ឆេះខូចអស់ក្បាលរថយន្តចំនួន២ កាលពីវលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅឃ្លាំងលក់រថយន្តមួយកន្លែង តាមផ្លូវសម្តេច ជា សុីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ទីតាំងខាងលើ ជាឃ្លាំងលក់រថយន្ត និងគ្រឿងបន្លាស់រថយន្ត បើតាមកម្មករបម្រើការងារ នៅទីនោះបានឲ្យដឹងថា ពួកគាត់មិនដឹងច្បាស់ថាផ្តើមចេញពីអ្វីដែរ ក៍ប៉ុន្តែមុនកើតហតុ ផ្នែកខាងក្រោយ ជាកន្លែងគរសម្រាម សំណល់ ផ្សេងៗ ហើយបានដុតសម្រាមនៅក្នុងធុង ២ រួចក៏នាំគ្នា ធ្វើការងាររៀងខ្លួន ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រាប់តែភ្លើងឆេះរាលមកក្រៅ ដោយសំណល់ សម្រាម សុទ្ធតែមានជាតិប្រេងផង ធ្វើឲ្យភ្លើងឆេះទៅដល់ ក្បាលរថយន្តចំនួន២ នៅក្បែរនោះ ផ្សែងខ្មៅខ្មួលខ្មាញ់ ចេញជាអណ្តាតភ្លើង ឆេះទាំងគំនរកម្ទេចឈើ ដែលគរចោល ជាប់នោះ ផ្អើលនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ តែទប់ទល់មិនឈ្នះ ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញទៅបន្តបន្ទាប់ ប្រើប្រាស់ទឹកបាញ់ អស់២រថយន្ត ទើបភ្លើងរលត់ទៅវិញភ្លាមៗ ។

ករណីខាងលើ គ្រាន់តែខូចាត ក្បាលរថយន្តចំនួន២ និងគ្រឿងបន្លាស់មួយចំនួនតូច មិនបង្កឲ្យអ្នកណារងរបួសឡើយ ពោលរងខូចខាតបន្តិចបន្ទួច ៕៩៨

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here