ជន​ជាតិ​បរទេស​ម្នាក់​ដេក​ស្លាប់​នៅ​សណ្ឋាគារ​ Lux Riverside Hotel & Apartment

0

ភ្នំពេញ​ ៖​ នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង០១​៖០០នាទី​រំលង​អាធ្រាត្រ​ ស្ថិត​នៅចំណុចសណ្ឋាគារ (Lux Riverside Hotel & Apartment)អាគារលេខ២-៤-៦ ផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក​សព​ជន​រងគ្រោះ​ឈ្មោះ LAZENBY GREGORY JOHN ជនជាតិ អូស្ត្រាលី (AUSTRALIA) ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខPB1413725។

តាមការបំភ្លឺរបស់ឈ្មោះJOHN Douglas ភេទប្រុស ជនជាតិអូស្ត្រាលី ឆ្នាំកំណើត១៩៦៣ កាន់លិខិតឆ្លងដែនលេខPA8287244 មុខរបរទេសចរណ៍ ដែលត្រូវជាមិត្តភ័ក្ដជនរងគ្រោះបាន​និយាយ​ថា កាលពីថ្ងទី០៩.០៣.២០២០ វេលាម៉ោង២៣​៖៣០នាទីយប់​ គាត់​បាននៅក្នុងភោជនីយ៍ដ្ឋានមួយនៅផ្លូវ១៧២​ ខណៈ​នោះមិត្តភ័ក្តរបស់ជនរងគ្រោះបានខល​(call)​មក​គាត់​ប្រាប់ថា​ មានអាការៈចុកទ្រូ ហើយគាត់​ក៏ហៅមិត្តភ័ក្តរបស់​គាត់​ម្នាក់ទៀតមកជាមួយ។ បន្ទាប់​មក​គាត់​បានប្រាប់អ្នកទទួលភ្ញៀវ ពេលនោះអ្នកទទួលភ្ញៀវនិងសន្តិសុខម្នាក់ទៀតបានជូនឡើងមក។ ក្រោយ​មក​អ្នកទទួលភ្ញៀវបានគោះទ្វាតែមិនមានអ្នកបើកឃើញដូចនេះអ្នកទទួលភ្ញៀវបើកទ្វាដោយសោរសាគួរហើយក៏ប្រាប់ទៅអ្នកខាងក្រោមអោយហៅឡានពេទ្យមក ពេលឡានពេទ្យរបស់មន្ទីពេទ្យកាលម៉ែត់មកដល់ក៏បានឡើងមកពិនិត្យហើយប្រាប់ថាជនរងគ្រោះបានស្លាប់ហើយ។ បន្ទាប់​មក​អ្នកទទួលភ្ញៀវចុះទៅខាងក្រោមវិញរួចរាយការណ៍ប្រាប់សមត្តកិច្ចមូលដ្ឋានថាសណ្ឋាគារលុច្សមានជនបរទេសស្លាប់ ។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យសេីប​អង្កេត និងអនុវត្តន៏នីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសលវិច្ច័យរាជធានី ដើម្បីបង្កើត គណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យសព។

តាម​ប្រភព​ព័ត៌មាន​ពី​លោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ឋ និងការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង។

ក្រោយពីពិនិត្យរួចការិយាល័យពិនិត្យវិភាគកន្លែកើតហេតុនៃនាយកដ្ឋាននគរបាលបច្ចកទេសវិឡាសាស្រ្ដក្រសួងមហាផ្ទៃ បានដឹកសាកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​៕​សារ៉េត​

LEAVE A REPLY

Please enter your comment!
Please enter your name here