ប្រទះឃើញបុរសជនជាតិវៀតណាមម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងផ្ទះល្វែង

0

ភ្នំពេញ៖ បុរសជាជាងពិដានជនជាតិវៀតណាមម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយសារតែឆក់ខ្សែភ្លើងដែលឆ្លងចេញពីម៉ូទ័រក្រឡុកលាយថ្នាំលាប ហើយការស្លាប់នោះមានរយៈពេល១យប់កន្លងមកហើយប៉ុន្តែដោយសារតែជនរងគ្រោះរូបនេះនៅធ្វើការក្នុងផ្ទះនោះម្នាក់ឯងទើបភ្លាមៗគ្មានអ្នកដឹង។

សពបុរសខាងលើត្រូវបានគេប្រទះឃើញបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ នៅក្នុងបុរីអាកាសចរណ៍ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡា គឹមសាន ហៅ ឡឺយ អាយុ៣១ឆ្នាំជនជានជាតិវៀតណាម សញ្ជាតិខ្មែរ មុខរបរជាងពិដាន ស្នាក់នៅផ្ទះលេខ767C ផ្លូវលំ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកផ្ទះល្វែងដែលកំពុងដំណើរការជួសជុលនោះមានកម្ពស់៣ជាន់ និងមានម្ចាស់ឈ្មោះហេង សុខលី អាយុ៣១រស់នៅភូមិជ្រៃកោង
ស្រុកកំណើតនៅខេត្តកណ្តាល។

បុរសម្នាក់ឈ្មោះរិន វិឆ័យ អាយុ២២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅផ្ទះលេខ២៦ ផ្លូវលំភូមិព្នៅ ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ ខណៈដែលរូបគាត់រួមជាមួយជាងសំណង់ផ្សេងទៀតឈប់សម្រាកនាំគ្នាទៅផ្ទះ គឺឃើញជនរងគ្រោះបាននៅធ្វើការម្នាក់ឯងមិនទាន់ទៅផ្ទះនៅឡើយហើយក៏មិនបានដឹងគាត់មានរឿងអ្វីកើតឡើងឡើយ។លុះដល់វេលាម៉ោងជាង៧ព្រឹកថ្ងៃទី១០ ខែមិនា ខណៈដែលគាត់ទៅធ្វើការដល់ការដ្ឋានសំណង់ផ្ទះខាងលើហើយឡើងទៅលើជាន់ទី៣ បានប្រទះឃើញជនរងគ្រោះដេលអោបម៉ូទ័រក្រឡុកថ្នាំលាបពិដាននៅទីនោះ។ពេលនោះគាត់ក៏ចូលទៅមើលទើបដឹងថាជនរងគ្រោះត្រូវម៉ូទ័រឆក់ស្លាប់ទើបគាត់ដកឌូយម៉ូទ័រចេញ រួចរត់ចុះក្រោមស្រែកប្រាប់គេឯងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

ក្រោយទទួលបានដំណឹងខាងលើនេះហើយ នគរបាលប៉ុស្តិ៍កសកាបទី២និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលជាក់ស្ដែងព្រមទាំងរាយការបន្តទៅកាន់ខាងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យនិងប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕៩៨

LEAVE A REPLY

Please enter your comment!
Please enter your name here