ភ្ញាក់ផ្អើលទាំងថ្ងៃ! បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល គួឲ្យសង្វេក

0

ភ្នំពេញ​ ៖​ បុរសម្នាក់មានជំងឺប្រចាំកាយជាយូឆ្នាំមកហេីយទៅណាមិនរួចដេកក្នុងបន្ទប់ជួលស្រាប់តែប្រកាច់ស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០​ នៅបន្ទប់ជួល​ក្នុងផ្ទះឡ​ ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះម៉េងសុភាម៉ុន​ ភេទប្រុសអាយុ៣៥​ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុជាបុរសពោះម៉ាយ។

តាមស្ត្រីម្នាក់ដែលទេីបតែស្គាល់បុរសរងគ្រោះខាងលេីនិងជាអ្នកមេីលថែរាល់ថ្ងៃ​ បានឱ្យដឹងថា​ បុរសខាងលេីមានជំងឺប្រចាំកាយជាយូឆ្នាំមកហេីយ​ ដោយគាត់រស់នៅម្នាក់ឯង​ ក្រោយមករូបគាត់ក៏បានស្គាល់និងបុរសខាងលេីដោយអាណិតទេីបសម្រេចចិត្តមករស់នៅជាមួយដេីម្បីមេីលថែ។
ប្រភពដដែលបានបន្តទៀតថា លុះមកដល់ថ្ងៃកេីតហេតុខាងលេីបុរសរងគ្រោះមានអាការះមិនស្រួលខ្លួនប្រកាច់ខុសពីធម្មតា​ ភ្លាមនោះរូបគាត់ក៏ទៅសួរនាំតែជនរងគ្រោះរុញគាត់ចេញហេីយប្រកាច់ស្លាប់តែម្តង។

ក្រោយកេីតហេតុទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងធ្វេីកោសល្យវិច័យ្ចដោយបញ្ជាក់ថាមិនមានករណីឃាតកម្មទេ​ ទេីបប្រគល់សពទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕៩៨

LEAVE A REPLY

Please enter your comment!
Please enter your name here