បុរសម្នាក់ជិះម៉ូតូប៉ះនឹងរបាំងថ្មពុះចែកទ្រូងផ្លូវដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធម៍

0

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធម៍ខណះជិះម៉ូតូមិនប្រយ័ត្នទៅប៉ះនឹងរបាំថ្មពុះចែកទ្រូងផ្លូវដួលបោកក្បាលទៅនិងថ្នល់ពេញទំហឹង កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១១ខែមីនា​ ឆ្នាំ២០២០​ នៅចំណុច​មុខធនាគាអេស៊ីលីដា​ ក្បែរនិងរង្វង់មូលចោមចៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះតាំង​ គ័ង​ ឡុង​ ភេទប្រុសអាយុ៤២ឆ្នាំ​ មុខរបរ​ ជាអ្នកសារព័ត៌មាន​ ស្នាក់សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី​ ពណ៍ស​ ស៊េរីឆ្នាំ២០១៩​ ពាក់ស្លាកលេខភ្នំពេញ1GQ 2728 ធ្វេីដំណេីរតាមតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុសង្ស័យចាប់ហ្រ្វាំងបង្ខំទេីបបណ្ដាលឲ្យប៉ះនឹងរបាំងថ្មពុះចែកទ្រូងផ្លូវដួលបោកក្បាលនិងថ្នល់បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុរួចបានធ្វើកំណត់ហេតុហេតុប្រគល់សាកសពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕៩៧

LEAVE A REPLY

Please enter your comment!
Please enter your name here