នារីម្នាក់មានវិបត្តិក្នុងគ្រួសារជិះរថយន្តមួយគ្រឿងមកលោតសម្លាប់ខ្លួនលើស្ពានអាកាស ៧មករាត្រូវបងប្អូនជាពលរដ្ឋជួយទាន់

0

ភ្នំពេញ:នារីម្នាក់ត្រូវជាបងថ្លៃកញ្ញាសាសាដែលជាពិធីករដ៏ល្បីមួយរូបមានវិបត្តិក្នុងគ្រួសារបន្តិចបន្តួចជិះរថយន្តមួយគ្រឿងមកលោតសម្លាប់ខ្លួនលើស្ពានអាកាស ៧មករាត្រូវបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឃើញហេតុការណ៍នេះជួយទាន់បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដូចជាសមត្ថកិច្ចកាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២០ នៅចំណុចលើស្ពានអាកាស ៧មករាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ជិះរថយន្តមួយគ្រឿងម៉ាកHILUX Revoពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-2556ជាមួយកញ្ញាសាសាត្រូវជាប្អូនថ្លៃធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចលុះមកដល់ ចំណុចកើតហេតុ លើស្ពានអាកាស ៧មករាស្រាប់តែនារីជាបងថ្លៃបានបើកទ្វាររថយន្តលោតពីលើស្ពានបម្រុងសម្លាប់ខ្លួនតែត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅតាមម៉ូតូមកពីក្ឃើញទាន់នាំគ្នាចុះទៅជួយចាប់ទាញមកវិញក៏ឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចនិងប្រជាពលរដ្ឋបានធ្វើការលួងលោមទៅលើជនរងគ្រោះកុំអោយលោតសម្លាប់ខ្លួនបន្ទាប់មកបានឡើងជិះរថយន្តបន្តដំណើរទៅមុខទៀតបាត់ស្រម៉ោល៕៩៧

LEAVE A REPLY

Please enter your comment!
Please enter your name here