បុរសម្នាក់ជិះម៉ូតូប៉ះដៃចង្កូតជាមួយម៉ូតូកង់បីដួលរងរបួសធ្ងន់

0

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងសង្ស័យស្រវឹងស្រាជិះម៉ូតូមួយគ្រឿងទៅប៉ះនឹងម៉ូតូកង់បីបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៤០ នាទីយប់ថ្ងៃទី ១៥ខែមីនាឆ្នាំ ២០២០ នៅចំណុចមុខផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ ១ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០០៩ ពណ៌ខ្មៅ 1គ្រឿងពាក់ស្លាកលេខភ្នំពេញ1AL-5282ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យស្រវឹស្រាបានរេចង្កូតទៅប៉ះនឹងម៉ូតូកង់បីមួយគ្រឿងបណ្ដាលឲ្យដួលរងរបួសធ្ងន់បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យមួយដើម្បីទុកប្រគល់ជូនសាច់ញាតិវិញ៕៩៧

LEAVE A REPLY

Please enter your comment!
Please enter your name here