ទី​តាំង​ហ្គេម​បាញ់​ត្រី​ឈ្មោះ​ ម៉េង​ នៅ​ខណ្ឌ​សែនសុខ​កំពុង​បេីក​ស្វាគមន៍​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​យ៉ាង​រលូន​សង្ស័យ​អាជ្ញាធរ​អត់​ដឹង​

0

ភ្នំពេញ​ ៖​ ទី​តាំង​ហ្គេម​បាញ់​ត្រី​ មួយ​កន្លែង​ស្ថិត​នៅ​ផ្ទះ​លេខ​៣៨D ផ្លូវ​២៤៤​ភូមិ​១​សង្កាត់​ ឃ្មួញ​ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ ដែល​ដឹង​ថា​ ម្ចាស់​ទី​តាំង​មាន​ឈ្មោះ​ ម៉េង​ ជា​អ្នក​គ្រប់គ្រង​ឬ​ហៅ​ថា​ (​កាង)​ ​ត្រូវ​ប្រជាពលរដ្ឋ​លួច​ខ្សឹប​ប្រាប់​ថា​ មាន​ករណី​ចែកចាយ​សារធាតុ​ញៀន​ទៅ​បក្ខពួក​អ្នក​មក​ល្បែង​ទាំង​នេះ​។ ហេីយ​ម្ចាស់ទីតាំងធ្លាប់បានអួតប្រាប់អ្នកដែលចូលទៅលេង​ថា​ កុំបារម្មអីព្រោះគេបាននិយាយជាមួយសមត្ថកិច្ចនិងអាជ្ញាធរដែនដីអស់ហើយ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ទីតាំងខាងលើបានបើកបំរើ២៤ម៉ោងលើ២៤ធ្វើឲ្យយុវជន​ សិស្សានុសិស្ស​ ចោរ​ឆក់​ អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ពពាក់ពពួនគ្នាចូលទៅលេងគេចវេសមិនចូលរៀនខ្លះបញ្ចាំម៉ូតូ​,ទូរស័ព្ទ​យកទៅលេង​ ក្រោយពីចាញ់អស់លុយខ្លះមិនហានចូលផ្ទះខ្លាចឪពុកម្តាយស្តីបន្ទោសក៏ដោយសារតែល្បែងមួយ​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​បង្កើន​ បទ​ល្មើស​មិន​ចេះ​ចប់​មិន​ហើយ​នៅ​ក្នុង​ប្រទេស​។

សូមរំលឹកថាកន្លងមកទាំងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ពង្រឹងដល់សមត្ថកិច្ចអាជ្ញាធរត្រូវទប់ស្កាត់និងបង្ក្រាបឲ្យខានតែបានដើម្បីសន្តិសុខ​ ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីលុបបំបាត់នូវរាល់បទល្មើស អំពើឆក់ប្លន់កាប់សម្លាប់ជំរិត​ ជា​ពិសេស​គ្រឿងញៀន​ជា​មុខ​សញ្ញា​ដ៏​ខាន់​ដែល​សម្ដេច​ ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែបើទោះបីជាមានការដាក់បទបញ្ហាយ៉ាងណាក្តីសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌមួយចំនួនហាក់ពុំបានអនុវត្តឡើយ​ ដោយសារទីតាំងទាំងនោះសុទ្ធតែជាឆ្នាំងបាយរបស់សមត្ថកិច្ចន។

សូម​បញ្ជាក់​ថា​ ទី​តាំង​ខាង​លើ​នេះ​ អ្នក​សារព័ត៌មាន​យេីង​មិន​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំ​វិញ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ ពី​អាជ្ញាធរ​បាន​ឡេីយ​៕​ សារ៉េត​ សែនជ័យ

LEAVE A REPLY

Please enter your comment!
Please enter your name here