រថយន្តទ្រុងបុកយុវជនអ្នកជិះម៉ូតូស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង

0

ភ្នំពេញ៖ រថយន្តទ្រុងដឹកទំនិញ១គ្រឿងបានបើកបុកយុវវជនម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយព្យាយាមបើករត់គេចខ្លួនប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានទាំងរថយន្តនិងអ្នកបើកបររួចប្រគល់ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់ចំណែកសាកសពយុវជនរងគ្រោះត្រូវបានក្រុមគ្រួសារលើកយកចេញពីកន្លែងកើតហេតុទៅផ្ទះភ្លាមៗដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខសាលារៀនសុវណ្ណភូមិ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។យុវជនរងគ្រោះឈ្មោះយឺ សុខជា អាយុ២២ឆ្នាំមុខរបរសន្តិសុខយាមរោងចក្រ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាធូដេពណ៍បៃតងពាក់ស្លាកលេខភ្នំពេញ1HK-0339 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់ទិសចរាចរណ៍យឺតៗពីជើងទៅត្បូង សសៀរៗតាមចិញ្ចើមផ្លូវជាតិលេខ៣ បម្រុងឆ្លងផ្លូវចូលផ្ទះ ។ចំណែករថយន្តបង្កម៉ាកហុីយ៉ាន់ដាយព៍ខៀវប្រភេទទ្រុងពាក់ស្លាកលេខភ្នំពេញ3E-6427បើកបរតាមផ្លូវបេតុងភូមិព្រៃព្រីងត្បូងខាងក្រោយសាលាសុវណ្ណភូមិក្នុងទិសដៅពីត្បូងទៅជើង សំដៅឡើងទៅផ្លូវជាតិលេខ៤ ប៉ុន្តែដោយសារតែទើសបារ៉ាស់ទើបបើកត្រឡប់ក្រោយក្នុងទិសដៅពីជើងទៅត្បូងវិញ ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានបុកម៉ូតូយុវជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យដួលស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់មករថយន្តបានបើករត់គេចខ្លួនប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានទាំងរថយន្តនិងអ្នកបើកបររួចប្រគល់ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានផ្នំពេញចាត់ការតាមច្បាប់។ចំណែកសាកសពយុវជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកចេញពីកន្លែងកើតហេតុទៅផ្ទះភ្លាមៗព្រោះផ្ទះស្ថិតនៅជិតកន្លែងកើតហេតុនោះ៕៩៨

LEAVE A REPLY

Please enter your comment!
Please enter your name here