ជនសង្ស័យ២នាក់ជាប់ខ្នោះក្នុងបក្ខពួក៣នាក់ករណីឆក់ទូរស័ព្ទ

0

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោ១០និង៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចតាផ្លូវណតប្រ៊ីត ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០៣នាក់ គេចខ្លួន០១នាក់ ឈ្មោះ ម៉ី ។ ជនសង្ស័យ២នាក់រួមមាន ៖ ១-ឈ្មោះ ហេង ដារ៉ូ ភេទប្រុស អាយុ២២ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (មានសារធាតុញៀន) , ២-ឈ្មោះ អ៊ី តុលា ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះឈ្មោះ ជា សុជាតិ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សម្ភារៈបាត់បង់ គ្មាន ។
សម្ភារៈបន្សល់ទុក ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន ប្រគល់ឲ្យជនរងគ្រោះវិញ , ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាកស្មាស់ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BL-5284 , ២-តូម៉ាកអាយខុន ពណ៌សលាយលឿង ពាក់ស្លាកលេខភ្នំពេញ1BQ-6191 (របស់ជនសង្ស័យ) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕៩៨

LEAVE A REPLY

Please enter your comment!
Please enter your name here