ស្រី្តម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលួចខ្សែក

0

ភ្នំពេញៈ នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២០ វេលាម៉ោ០៩ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីប៉ុនប៉ងលួចខ្សែក នៅចំណុចក្នុងបរិវេណផ្សារដីហ៊ុយ ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ០១នាក់ ឈ្មោះ ឡាង សុភាព ភេទស្រី អាយុ៣៥ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចយកខ្សែក របស់ជនរងគ្រោះឈ្មោះ គឹម ស្រីមុំ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅលេខ២៦ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវជាម្តាយកុមារីរងគ្រោះឈ្មោះ សី ស៊ាវម៉ី អាយុ០៤ឆ្នាំ ស្នាក់នៅក្នុងប​ន្ទុក ។ សម្ភារៈបាត់បង់ គ្មាន ។

សម្ភារៈបន្សល់ទុក ៖ ខ្សែក០១ខ្សែនិងបន្តោង០១ ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕៩៨

LEAVE A REPLY

Please enter your comment!
Please enter your name here