ការ​ងារ​មិន​ព្រម​ធ្វើ​ ដេីរ​ឆក់​ទូរស័ព្ទ​អស់​លក្ខណ៍​ជាប់​អន្ទា​កម្លាំងនគរបាល​

0


ភ្នំពេញៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោ១១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចតាផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ០១នាក់ ឈ្មោះ ឌឿន សាល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះឈ្មោះ គង់ រ៉ានី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ គ្មាន ។

សម្ភារៈបន្សល់ទុក ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាករៀលមី ប្រគល់ឲ្យជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៍ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HW-8931 (របស់ជនសង្ស័យ) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕៩៨

LEAVE A REPLY

Please enter your comment!
Please enter your name here