ឆក់កាបូបមិនបានសម្រេចព្យាយាមរត់គេចខ្លួនត្រូវសមត្ថកិច្ចខណ្ឌដូនពេញក្របួចជាប់

0

ភ្នំពេញ: ជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសម្នាក់ខណៈកំពុងដើរតាមដងផ្លូវមិនបានសម្រេចរួចព្យាយាមបើកម៉ូតូរត់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញស្រែកផ្អើលឆោឡោនាំគ្នាដេញផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាំដេញតាមក្របួចជាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០នៅចំណុចក្បែរវត្តសារាវន័ តាមបណ្ដោយផ្លូវ ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនសង្ស័យចំនួន ២នាក់ជិះម៉ូតូហុងដាប៊ីតមួយគ្រឿងពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ1DG-2436បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេសម្នាក់ក្នុងចំណោម ៥នាក់កំពុងធ្វើដំណើរថ្មើរជើងនៅតាមបណ្ដោយផ្លូវ ២៥២ កែងនិងផ្លូវ ៦៣ ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ មិនបានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួនខណៈនោះប្រជាពលរដ្ឋឃើញហេតុការណ៍នេះបាននាំគ្នាជិះម៉ូតូដេញនិងស្រែកចោរៗធ្វើឲ្យផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញកំពុងល្បាតក្នុងមូលដ្ឋាននាំគ្នាជិះដេញរហូតមកដល់ចំណុចក្បែរវត្តសាររាវ័នផ្លូវ១៧២រក្នុងសង្កាត់ជ័យជំនះត្រូវបានសមត្ថកិច្ចក្របួចជាប់រួចឆែកឆេរទៅលើម៉ូតូជនសង្ស័យក៏ប្រទះឃើញស្លាកលេខម៉ូតូមួយបន្ទះទៀតពាក់ស្លាកលេខភ្នំពេញ1HC-9653សម្រាប់ទុកដោះដូរធ្វើកម្មភាពរួច។ បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីសួរនាំរួចបញ្ជូនបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕៩៨

LEAVE A REPLY

Please enter your comment!
Please enter your name here