បុរសម្នាក់ម៉ូតូឡើងលើពំនូកថ្មជ្រុលទៅបុកបង្គោលភ្លើងដួលបោកនិងគម្របលូរបួសធ្ងន់

0

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនប្រយ័ត្នបានរេចង្កូតឡើងទៅលើពំនូកថ្មជ្រុលទៅបុកបង្គោលភ្លើងថ្មដួលបោកនឹងគម្របលូរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែមិនាឆ្នាំ ២០២០ នៅចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយប្រមាណជាង ១០០ម៉ែត្រ តាមបណ្ដោយផ្លូវណតប្រីតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខរតន:គីរី1B-0562ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបាបរេចង្កូតទៅខាងស្ដាំដៃឡើងលើពំនូកថ្មជ្រុលទៅបុកបង្គោលភ្លើងថ្មដួលបោកនិងគម្របលូរងរបួសធ្ងន់បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាប្រគល់ជូនសាច់ញាតិវិញ៕៩៧

LEAVE A REPLY

Please enter your comment!
Please enter your name here