ឆ្នោតវៀតណាមដ៏ធំ​១​កន្លែង​ជិត​ប៉ុស្តិ៍​ចោមចៅ​ទី​១កំពុងកេីបលុយ​យ៉ាង​សប្បាយ​ព្រោះគ្មាន​អាជ្ញាធរ​ណាហ៊ានបង្ក្រាប

0

ភ្នំពេញ​ ៖​ ទីតាំងឆ្នោតវៀតណាមខុសច្បាប់ដ៏ធំ​១​កន្លែងកំពុងកេីបលុយនិងបេីកលេងយ៉ាងរលូនមិនទាន់ឃេីញមាន​អាជ្ញាធរ​ណា​ចុះទៅបង្ក្រាបនោះទេ​ សង្ស័យម្ចាស់ទីតាំងនោះមានខ្សែធំ​ ឬ​ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បិទ​ភ្នែក​លូក​ដៃ​ក្រោម​តុ​ទុក​ជា​ផល​ប្រយោជន៍​របស់​ខ្លួន​អស់​ហើយ​មើល​ទៅ​។
ទីតាំងខាងលេីនេះ​ស្ថិត​នៅជិត​ប៉ុស្តិ៍​រដ្ឋ​បាល​ចោមចៅ​ទី​១​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ទី​៣​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ថ្មីៗនេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដែលដឹកនាំប្រជុំដោយលោក​ ឃួង ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរ​ក្នុង​មូលដ្ឋានធ្វើការបង្ក្រាបរាល់ទីតាំង ល្បែងសុីសងគ្រប់ប្រភេទ។​ ប៉ុន្តែ​បែរជាទីតាំងខាងលេីនេះហ៊ានបេីកលេងយ៉ាងចំហរបែបនេះ​ ដោយផ្គើននិងបទបញ្ជារបស់ឯកឧត្តមប្រធានគណះបញ្ជាការឯកភាពរាជធានីភ្នំពេញទៅវិញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ខាង​បាន​អោយ​ដឹង​ថា​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឃើញ​មាន​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ចេញ​ចូល​ដូច​ហែល​កឋិន​ ខ្លះ​ឈ្នះ​ ខ្លះ​បាញ់​ រហូតដល់​មាន​រឿង​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​គ្រួសារ​ទៀត​ផង​។

តែ​ទោះ​ជា​យ៉ាង​ណា​ល្បែង​ស៊ីសង​ប្រភេទ​នេះ​ ប្រមុខ​រដ្ឋាភិបាល​ បាន​ហាម​ដាច់ខាត​ត្រូវ​បង្ក្រាប​អោយ​អស់​។

ប្រជាពលរដ្ឋ​រង​ចាំ​មើល​ថា​ តេីលោកហែមដារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ ​និង​ លោកម៉ន​ វុធី​ អធិការនគរបាលខណ្ឌ​ ព្រម​ទាំង​លោក​​ ជឹម​ រិទ្ធី​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ អាចបង្ក្រាបក្រុមល្បែងទាំងនេះបានដែររឺទេ​? ដេីម្បីគោរពតាមបទបញ្ជាលោកអភិបាល​រាជធានីភ្នំពេញ​៕​ សែនជ័យ​

LEAVE A REPLY

Please enter your comment!
Please enter your name here