ភ្ញៀវពីក្រុមចូលទៅផឹកស៊ីក្នុងTHE MAZE PUB សង្ស័យមានទំនាស់ពាក្យសម្ដីគ្នាកើតជាហិង្សាវាយគ្នាផ្អើលសមត្ថកិច្ចទាំងយប់

0

ភ្នំពេញ: ភ្ញៀវពីរក្រុមចូលទៅផឹកស៊ីក្នុងហាងមួយកន្លែង(យីហោ THE MAZE PUB)សង្ស័យមានទំនាស់ពាក្យសម្ដីគ្នាកើតជាហិង្សាវាយគ្នាប៉ាវ គាគីម្ខាងរបួសបែកក្បាល ភាគីម្ខាងទៀតរត់បាត់អស់ បន្សល់ទុកស្បែកជើងជាច្រើនគូរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅសួរនាំ កាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ទី ១៣ខែមិថុនាឆ្នាំ ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញភ្ញៀវពីរក្រុមបានចូលទៅផឹកស៊ីនៅហាងខាងលើដោយភាគីម្ខាងមានគ្នាប្រមាណ ៣ទៅ៤នាក់ និងភាគីម្ខាងទៀតមានគ្នាជាង ១០នាក់បានឈ្លោះប្រកែកគ្នាដោយមិនដឹងថាមានរឿងអ្វីនឹងគ្នានោះទេបានប្រកែកគ្នាខ្លាំងៗលុះដល់ម៉ោងកើតហេតុខាងលើភាគីទាំងពីរបានចេញមកក្រៅរួចបានបង្កហិង្សាវាយគ្នាផ្អើលមុខហាងតែម្តង។ចំណែកភាគីមានគ្នា៣ ទៅ ៤ នាក់បានរងរបួសបែកក្បាលម្នាក់ ចំណែកភាគីបង្កមានគ្នាជាង១០នាក់បាននាំគ្នាស្រវ៉ែស្រវាទាញយកម៉ូតូដែរខ្លួនជិះមកផឹកសុីជិះគេចខ្លួនបាត់អស់ បន្សល់ទុកតែស្បែកជើងជាច្រើនគូរទៅនឹងកន្លែងកើតហេតុ។ភ្លាមៗនោះអ្នករងរបួសត្រូវបានមិត្តភក្កិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយកន្លែងដោយខ្លួនឯង។បន្ទាប់មកក៍មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំនៅចំណុចទីតាំងខាងលើ។
បើតាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាចំពោះករណីខាងលើនេះម្ចាស់ទីតាំងនឹងទៅធ្វើការដាក់ពាក្យបណ្ដឹងនៅពេលក្រោយ ដើម្បីឱ្យសមត្ថកិច្ចស្វែងរកជនដៃដល់ចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ៩៧

LEAVE A REPLY

Please enter your comment!
Please enter your name here