បុរសពីរនាក់ជិះម៉ូតូលឿនជ្រុលទៅបុកមន្ត្រីជាប់កិច្ចសន្យាកំពុងឈរសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំបណ្ដាលឲ្យរងរបួសធ្ងន់

0


ភ្នំពេញ: មន្ត្រីជាប់កិច្ចសន្យាម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗខណៈឈរសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំត្រូវបានបុរស ពីរនាក់ជិះម៉ូតូលឿនគេចពីរថយន្តជ្រុលទៅបុកពេញទំហឹង កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ ២០២០ស្ថិតនៅតាមផ្លូវសហពន្ធ័រុស្សីកែងនឹងផ្លូវ ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីមន្ត្រីនគរបាលផ្នែកចរាចរណ៍នៅប្រចាំការកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថាមុនកើតហេតុកម្លាំងនគរបាលផ្នែកចរាចរណ៍និងកម្លាំងមន្ត្រីជាប់កិច្ចសន្យាជាច្រើននាក់ចុះមកប្រចាំការនៅនឹងកន្លែងកើតហេតុខាងលើដើម្បីសម្រួលចរាចរណ៍ជូន ក្បួនថ្នាក់ដឹកនាំ លុះដល់ម៉ោងកើតហេតុខាងលើក្បួនថ្នាក់ដឹកនាំត្រូវបានបញ្ចប់ រួចមន្ត្រីជាប់កិច្ចសន្យាបាដើរមកចូចគោលវិញខណះនោះក៏មានបុរស ពីរ នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងស៊េរីឆ្នាំ ២០០៥ ពាក់ស្លាកលេខភ្នំពេញ1D-9622ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើតបានគេចនិងរថយន្តមួយគ្រឿងមិនចាំម៉ាកហើយជ្រុលចង្កូតទៅបុកពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។
បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុរួចដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកបើកបរនិងម៉ូតូសមត្ថកិច្ចបានប្រគល់ឲ្យទៅសមត្ថកិច្ចជំនាញខណ្ឌទួលគោកយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕៩៧

LEAVE A REPLY

Please enter your comment!
Please enter your name here