បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកនារីម្នាក់ដើរឆ្លងផ្លូវរងរបួសធ្ងន់ទាំងពីរនាក់

0


ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនារីម្នាក់ខណៈកំពុងដើរឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង ៤០នាទីយប់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០នៅចំណុចស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១០ស្លាកលេខកោះកុង1A-6153ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏មាននារីម្នាក់ធ្វើដំណើរដោយថ្មើរជើងខាងក្រោមស្ពានអាកាសសាដីហុយទិសដៅពីជើងទៅត្បូង បុកពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាង ដួលបោកនិងថ្នល់ទៅរងរបួសធ្ងន់ទាំងពីរនាក់។បន្ទាប់មករថយន្តសង្គ្រោះបានមកយកខាងភាគីម៉ូតូទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកនារីរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕៩៧

LEAVE A REPLY

Please enter your comment!
Please enter your name here