បុរសជិះម៉ូតូលឿនបំពានភ្លើងស្តុបត្រូវរថយន្តបុកខ្ទាតជាច្រើនម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់

0

ភ្នំពេញ: រថយន្តមួយគ្រឿងមិនចាំម៉ាកបើកបុកម៉ូតូពេញទំហឹងខ្ទាតជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចបើករត់បាត់ កាលពីវេលាម៉ោង ១០ និង៤០ នាទីយប់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ ២០២០ នៅចំណុចស្តុប ២០០៤ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងនឹងផ្លូវ ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាកលេខតាកែវ1U-5270ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតបំពានភ្លើងសញ្ញាស្តុបក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទៅដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នាបានបុកម៉ូតូចំពាក់កណ្ដាលម៉ូតូពេញទំហឹងបណ្ដាលខ្ទាតជាច្រើនម៉ែត្រនិងរងរបួសបុរសម្នាក់ធ្ងន់សន្លប់ស្តូកស្តឹង។ចំណែករថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយល់ម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ទុករង់ចាំប្រគល់ជូនម្ចាស់វិញ។ចំណែករថយន្តសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here