ជនជាតិបរទេសម្នាក់ផឹកស្រាអស់១កំប៉ុងស្រាប់តែខ្យល់ គដួលស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល

0

​ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិអាឡឺម៉ង​ បានដេីរតាមដងផ្លូវដួលបោកនិងថ្នល់ស្លាប់មុនពេលរថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់ បង្កការភ្ញាក់ផ្អេីល​ជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ កាលពីវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី៣០​ ខែកក្ដដា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៧២​ ក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពញ​ រាជធានីភ្នំពេញ​ ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ សពជនរងគ្រោះខាងលេីមិនស្គាល់អត្តសញ្ញាណនោះទេ​ គ្រាន់តែដឹងថា​ ជាជនជាតិអាឡឺម៉ង់​ ភេទប្រុស​ អាយុជាង៣០ឆ្នាំ​ ។

បេីតាមសម្ដីស្ត្រីម្នាក់​ ដែលបានផឹកស្រាបៀរជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុរូបនាងបានអង្គុយផឹកស្រាបៀរជាមួយជនរងគ្រោះក្នុងហាងមួយកន្លែង​ក្បែរកេីតហេតុ​អស់១កំប៉ុង​ បន្ទាប់មកជនរងគ្រោះក៏បានប្រាប់ថា​ (ចេញទៅក្រៅបន្តិច​ )​ ក្រោយមកស្ត្រីដែលផឹកស្រាបៀរជាមួយជនរងគ្រោះក៏លឺដំណឹងថា​ មានជនជាតិបរទេសម្នាក់ដេីរដួល​ និងដកចង្កាមាន់ខ្លាំងណាស់​ ភ្លាមនោះ​ស្ត្រីខាងលេីក៏ដេីរទៅមេីលក៏ដឹងថា​ គឺជាបុរសជនជាតិបរទេសដែលទេីបផឹកជាមួយគាត់អស់មួយកំប៉ុងមិញៗសោះ ។ គ្រានោះ​ ជនរងគ្រោះមានស្ថានភាពខ្សោយទៅៗក៏ដាច់ខ្យល់ស្លាប់​ស្របពេលរថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់​ ។

ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ ហេីយបាននាំស្ត្រីម្នាក់ដែលបានអង្គុយផឹកសុីជាមួយជនរងគ្រោះទៅសួរនាំនៅប៉ុស្ដិ៍​រដ្ឋបាលជ័យជំនះ​ និងធ្វេីសាក្សីផងដែរ​ ។ រីឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកោសល្យវិច័យ​ ទេីបដឹងថា​ រូបគាត់ពិតជាខ្យល់គ​ ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន​ ទេីបធ្វេីកំណត់ហេតុប្រគល់ឲ្យទៅរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា​ ដេីម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ​ និងចាត់ចែងធ្វេីបុណ្យតាមប្រពៃណី​ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here