បើករថយន្តគេចពីរថយន្តមួយគ្រឿងទៀតដាំក្បាលធ្លាក់ចូលទឹកប្រឡាយបះគូទឡើងលើសំណាងម្ចាស់មិនអី

0

ភ្នំពេញ: បុរសម្នាក់បើករថយន្ត toyota មួយគ្រឿងគេចពីរថយន្តមួយគ្រឿងទៀតរេចង្កូតដាំក្បាលធ្លាក់ចូលក្នុងទឹកប្រឡាយបះគូទឡើងលើសំណាងល្អម្ចាស់មិនមានរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី៥ ខែសីហាឆ្នាំ ២០២០ នៅចំណុចមុខ អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញប្រុសម្នាក់បើករថយន្តប្រភេទ toyota មួយគ្រឿងពណ៌ខៀវស្លាកលេខត្រូវម្ចាស់បិតបាំង ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានគេចរថយន្តមួយគ្រឿងទៀតមកខាងស្ដាំដៃរេចង្កូតដាំក្បាលចូលប្រឡាយទឹកគូទឡើងលើទៅមុខលែងរួចសំណាងម្ចាស់មិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនមានខូចខាតដល់សម្បត្តិសាធារណៈទើបសមត្ថកិច្ចឲ្យម្ចាស់ឡានហៅរថយន្តស្ទូចៗយកទៅជួសជុលដោយខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here