សាហាវមែន! បុកហើយរត់បាត់បន្សល់ទុកជនរងគ្រោះសន្លប់ស្តូកស្តឹងនៅតាមចិញ្ចើមផ្លូវ

0

ភ្នំពេញ: ស្ត្រីរូបស្រស់ម្នាក់បើករថយន្តតូយូតាព្រូស ពណ៌សមួយគ្រឿងមិនចាំស្លាកលេខបុកនារីស្រស់ស្អាតជនជាតិចិនម្នាក់លក្ខណៈដើរតាមចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឲ្យផ្លោងច្រើនម៉ែត្ររួចចុះពីលើរថយន្តយកជនរងគ្រោះចេញពីមុខរថយន្តយកមកដាក់លើចឹញ្ចើមផ្លូវរួចបើករថយន្តរត់គេចខ្លួនបាត់ស្រម៉ោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រីតមុខហាងចិនមួយកន្លែង ខាងត្បូងស្ពានអាកាសផ្សារដីហុយជាង ១០០ ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ជនជាតិចិនម្នាក់ធ្វើដំណើរដោយថ្មើរជើងទៅដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើក៏មានស្ត្រីរូបស្រស់ម្នាក់បើករថយន្តតូយូតាព្រូសពណ៌សមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះផ្លោងជាច្រើនម៉ែត្ររងរបួសសន្លប់ស្តូកស្តឹង បន្ទាប់មកស្ត្រីរូបស្រស់ដែលបើករថយន្តបង្កបានឈប់រថយន្តរួចចុះមកលើកជនរងគ្រោះទាញចេញពីមុខរថយន្តយកមកដាក់លើចឹញ្ចើមផ្លូវរួចបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here