ជិះម៉ូតូលឿនវ៉ាក់អើជ្រុលទៅបុកគូទរថយន្តកុងតឺន័របែកក្បាលស្លាប់ភ្លាមៗ

0

ភ្នំពេញ: យុវជនបានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីរូបគេជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនវាក់អើយជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១០យប់ថ្ងៃទី៨ ខែសីហាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមអូរដឹម សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ជឿន សីហា ភេទប្រុសអាយុ ២០ឆ្នាំ មុខរបរជាងម៉ាស៊ីននៅរោងចក្រមួយកន្លែង មានស្រុកកំណើត នៅឯខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ឡើងស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខកំពង់ឆ្នាំង1F-5090ធ្វើដំណើរទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើបានវាក់អើនិងរថយន្តផ្សេងទៀតក៍ជ្រុលទៅបុកគូទរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំស្លាកលេខកំពុងបើកស្របទិសដៅគ្នានៅខាងមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ចំណែករថយន្តបានបើករត់គេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះរក្សាទុកបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here