សង្ស័យភ្លេីងប្រច័ណ្ឌ! បុរសម្នាក់អារ-កសម្លាប់នារីម្នាក់ជាសង្សា រួចអារ.ក សម្លាប់ខ្លួនឯងតាមក្រោយរបួសធ្ងន់

0


ភ្នំពេញ: សេចក្ដីរាយការណ៍បានប្រាប់ឲ្យដឹងថា អំពេីឃាតកម្មក្នុងពេលផឹកស៊ី​ ធ្វេីឲ្យមានការ ចាក់សម្លាប់គ្នា​ បណ្តាលឲ្យនារីម្នាក់បានស្លាប់ភ្លាមៗ​ ឯបុរសជាឃាតករ បានអារ.កសម្លាប់ខ្លួនតាមក្រោយ ប៉ុន្ដែមិនបានសម្រេចបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ០៥ និង ៣០ នាទីល្ងាច
ថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅចំណុចផ្ទះលេខ២D ផ្លូវ លេខ៤ នៅក្នុងបុរី លឹម​ ឈាងហាក់​ ភូមិម័រ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័ យដែលចាក់សម្លាប់នារីខាងលើមានឈ្មោះ ឯក ឌៀមវន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ រកស៊ីអចលនាទ្រព្យ មានទីលំនៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ រាជធានីភ្នំ ពេញ ។ ចំណែកជនរងគ្រោះឈ្មោះ វង្ស ម៉ាលី ដា ភេទស្រី អាយុ២៧ឆ្នាំមុខរបរ ជាអ្នកលក់ផលិតផលតាម​ Online មានទីលំនៅក្នុងបុរី​ លឹម​ ឈាងហាក់​ ភូមិម័រ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតឡើងអំពើឃាតកម្មខាងលើគឺ មនុស្សប្រុសស្រី៥នាក់
ជួបជុំផឹកស៊ីជាមួយគ្នា បន្ទាប់មកបុរស២នាក់បានចេញទៅបាត់សល់តែជនរងគ្រោះ និង បុរសជាជនសង្ស័យ និង ចុងភៅនៅក្នុងផ្ទះ ស្រាប់តែ បុរសជាជនសង្ស័យចាក់សម្លាប់នារី រងគ្រោះរួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្ដែមិនបានសម្រេចបណ្ដាលឲ្យរង របួសធ្ងន់ត្រូវបញ្ជូនខ្លួនទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យសួគ៌ា ។

សមត្ថកិច្ចបានបន្ដទៀតថា ក្នុងអំពើឃាតកម្មខាង លើនេះជាជំហានដំបូងគឺសង្ស័យជាករណីភ្លើងប្រច័ណ្ឌ ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនចុងភៅជាស្ដ្រីយកទៅសាកសួរ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញខាងកុសលវិច្ឆ័យ បានចុះមកពិនិត្យទៅលើសាកសពរបស់ជនរង គ្រោះ រីឯបុរសជាជនសង្ស័យដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យសមត្ថកិច្ចដាក់កម្លាំងយាមយ៉ាងតឹងរឹង និងមានការសាកសួរនៅពេលក្រោយដើម្បីចាត់ការបន្ដនីតិវិធី ។ ចំណែកសាកសពជនរងគ្រោះក្រោយពីបច្ច័យរួចកម្លាំងសមត្ថកិច្ចនិងធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here