បើកចង្ក្រានកំដៅម្ហូបភ្លេចបិទបង្កឲ្យមានផ្សែងខ្មួលខ្មាញ់ផ្អើលពលរដ្ឋនិងសមត្ថកិច្ច

0

ភ្នំពេញ: នៅវេលាម៉ោង១៩ និង ១០នាទីថ្ងៃទី ១២ខែកញ្ញាឆ្នាំ ២០២០មានករណីភ្ញាក់ផ្អើលមួយ បន្ទាប់ពីម្ចាស់ផ្ទះបើកចង្ក្រានកំដៅម្ហូបរួចចាក់សោរផ្ទះចេញទៅក្រៅបាត់បណ្តាលខ្លោចម្ហូបនៅក្នុងឆ្នាំហុយចេញផ្សែងខ្មួលខ្មាញ់ ផ្អលើដល់ប្រជាពលរដ្ឋ រាយការណ៍ជូនទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ នៅចំណុចផ្ទះលេខ៣៤ ផ្លូវលេខ០៩ ក្នុងបុរីពិភពថ្មី ទល់មុខផ្សារដីហុយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីម្ចាស់ផ្ទះកើតហេតុខាងលើបានប្រាប់ឲ្យដឹងថាមុនកើតហេតុក្រុមគ្រួសាររបស់គាត់បានបើកចង្ក្រានហ្គាសកំដៅម្ហូប ដោយមិនបិតទៅវិញ រួចក៏នាំគ្នាចាក់សោផ្ទះចេញទៅក្រៅបាត់ លុះដល់ម៉ោងកើតហេតុខាងលើក៍មានផ្សែងហុយខ្មួលខ្មាញ់ចេញពីក្នុងផ្ទះបន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះជួយមកអន្តរាគមន៍ បន្ទាប់មកសមត្ថកិច្ចក៏បានចុះមកដល់ ដោយផ្ទះក់តហេតុចាក់សោរជាប់ ក៏បានទំនាក់ទំនងទៅខាងម្ចាស់ផ្ទះបានចុះមកដល់ បានយកសោរទៅចាក់ចូលទៅបិតហ្គាលពន្លត់ទាន់ពេលវេលាសំណាងមិនបង្កឱ្យមានជាអគ្គិភ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាចំពោះករណីខាងលើនេះគឺមិនបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here