បុរសជនជាតិចិនម្នាក់ជិះទូកទេសចរណ៍កំសាន្តទន្លេមេគង្គធ្លាក់ចូលទន្លេលិចបាត់

0

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបន្ទាប់ពីមានជនជាតិចិនមួយក្រុមបានជួលទូកទេសចរណ៍កំសាន្តនៅទន្លេមេគង្គមុខព្រះបរមរាជវាំងនិងផឹកស៊ីសប្បាយរួចក៏រអិលជេីងធ្លាក់ចូលទឹកទន្លេលិចបាត់តែម្តង។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទី​ យប់ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅទន្លេមេគង្គ​ មុខព្រះបរមរាជវាំង​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុមានជនជាតិចិនមួយក្រុមបានមកជួលទូក​ ទេសចរណ៍មួយគ្រឿងដែលមានឈ្មោះ​ បារីសឡីមេគង្គ​ ដេីម្បីជិះកំសាន្តនៅលេីផ្ទៃទឹកទន្លេមេគង្គ​ និងផឹកស៊ីសប្បាយ​ លុះមកដល់វេលាកេីតហេតុស្រាប់តែមានបុរសជនជាតិចិនម្នាក់បានធ្លាក់ពីលេីទូកជាន់ទី២​ ចូលទៅក្នុងទឹកទន្លេលិចបាត់តែម្តងទេីបមានការភ្ញាក់ផ្អេីលនាំគ្នាចូលរុករកនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ​ តែទោះជាយ៉ាងណាជនរងគ្រោះនៅមិនទាន់រកឃេីញនៅឡេីយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here