រថយន្ត lexus 470 បុកគ្នាជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងទៀតត្រង់ចំណុចផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ: រថយន្ត lexus Lx470 បុកគ្នាជារថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកអាល់ផាតត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៦០កែងនឹងផ្លូវ ១០៥ ក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកអាល់ផាតពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-6871ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៥ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាក lexus Lx 470 ពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ2M-7399ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៦០ ទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តអាល់ផាត ចំហៀងខាងឆ្វេងផ្នែកខាងក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុភាគីទាំងសងខាងធ្វើការចរចាគ្នាអស់រយ:ពេលជិតកន្លះម៉ោងមិនត្រូវគ្នាដោយភាគីទាំងសងខាងនៅរង់ចាំខាងក្រុមហ៊ុនធានារ៉ាប់រងរៀវខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកក្នុងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here