សមត្ថកិច្ចដេញចាប់រថយន្តមួយគ្រឿងឆេកឆេឃើញម្សៅក្រាមសថ្លាមួយស្បោងធំសង្ស័យគ្រឿងញៀនក្នុងទីក្រុងកោះពេជ្រ

0

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមនកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅមុខច្រកចូលស្ពានហង្សកោះពេជ្រស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងបើកបុកទុំលុះគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍តម្រង់ចូលមជ្ឈមណ្ឌលកោះពេជ្រ ក៏ត្រូវបានកម្លាំងចំរុះដេញប្រភិតប្រភិង រហូតដល់ចំណុះខុនដូរមួយកន្លែង ជនសង្ស័យម្នាក់បានបោះថង់ចោលសង្ស័យគ្រឿងញៀនមួយស្បោងធំចេញពីរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តចោល។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបរិវេនកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ អំឡុកពេលសមត្ថកិច្ចកំពុងប្រត្តិបត្តិការណ៍ ​សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងស្បោងនោះជាប្រភេទម្សៅកេតាមីន ដោយមិនបញ្ជាក់ថាមានចំនួនប៉ុន្មានពិតប្រាកដនោះទេ ។ ខណៈដែលជនសង្ស័យបានជិះរថយន្តម៉ាកឡិចស៊ិសពណ៍ខ្មៅផ្លាកលេខ ភ្នំពេញ 2W-7669 បម្រុងចូលក្នុងកោះពេជ្រ ប៉ុន្តែចៃន្យជួបកម្លាំងគណៈបញ្ជាការឯភាពខណ្ឌចំការមនដាក់គោលដៅត្រួតពិនិត្យបទល្មើស ទើបជនសង្ស័យមិនហ៊ានឈប់ បានជិះបុកទុំលុះគោលដៅចូលក្នុងកោះពេជ្រតែម្តង។

ក្រោយពេលធ្វើការប្រដេញប្រភិតចាប់ប្រភីង ជនសង្ស័យបានបោសថង់ដែរសង្ស័យថាគ្រឿងញៀនចោល រួចរត់គេចចបាត់ ដោយទុករថយន្តចោល។

បន្ទាប់មកកម្លាំងសមត្ថកិច្ចស្រាវជ្រាវជិត២ម៉ោង ខណះដែរសមត្ថកិច្ចកំពុងតាមរុករកចាប់ខ្លួនជនសង្ស័យ នៅចំណុចខុនដូរ មួយកន្លែងក្បែរកន្លែងកើតហេតុខាងលើ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ឃើញសមត្ថកិច្ចកំពុងចុះប្រត្តិបត្តិការតាមរកចាប់ខ្លួនជនសង្ស័យស្រាប់តែបុរសជនជាតិចិនខាងលើឃើញសមត្ថកិច្ចភយ័ស្លន់ស្លោរត់គេចខ្លួនត្រូវបានសមត្ថកិច្ចធ្វើការខ្លួនបានភ្លាមៗនិងដកហូតបាន វាលី ១និងថង់យួដៃ១ ដោយនៅក្នុងថង់នោះសង្ស័យជាថ្នាំញៀនដែរ។

បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យដែលបានឃាត់ខ្លួនខាងលើសមត្ថកិច្ចបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីស្រាវជ្រាវបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here