បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលមួយយប់មួយថ្ងៃទេីបដឹង​ដល់សាច់ញាតិ

0

​ ភ្នំពេញ​ ៖​ បុរសម្នាក់ជាកម្មករសំណង់​បានដេកស្លាប់ក្នុងបន្ទប់ជួលអស់រយះពេលមួយយប់មួយថ្ងៃទេីបអ្នកជិតខាង​ដឹង​ និងទាក់ទងទៅសាច់ញាតិ កាលពីវេលាម៉ោង១៩​ និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទប់គ្មានលេខ ស្ថិតក្នុងភូមិខ្វា សង្កាត់សង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​សពរងគ្រោះមានឈ្មោះ ជួន យ៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកេីតហេតុ​ និងមានស្រុកកំណើតខេត្តកំពង់ធំ​ ។

​បេីតាមសម្ដីបុរសម្នាក់មិនបញ្ចេញឈ្មោះ​ បានប្រាប់ក្រុមការងារយើងឲ្យដឹងថា​ ជារៀងរាល់ថ្ងៃ​ ជនរងគ្រោះតែងក្រោកពីព្រឹកទៅធ្វេីការដូចរាល់ដង​ ហេីយពេលក្បាលល្ងាចក៏ត្រឡប់មកផ្ទះវិញតែងពិសារគ្រឿងស្រវឹងបន្តិចបន្ទួចផងដែរមុនចូលសម្រាក​ ។

​បុរសខាងលេីក៏បានប្រាប់បន្ថែមថា​ ខណៈនៅព្រលប់ថ្ងៃកេីតហេតុ​ មានការងេីងឆ្ងល់ខ្លាំងពេក​ ព្រោះខានឃេីញមួយយប់ទៅហេីយ​ ក៏សម្រេចចិត្តដេីរទៅមេីលក្នុងបន្ទប់ជនរងគ្រោះ​ ក៏ប្រទះឃេីញជនរងគ្រោះដេកស្លាប់ផ្កាប់មុខ​ និងបន្ទប់ក៏មានចាក់គន្លឹះ ទេីបដេីរត្រឡប់មកវិញប្រាប់បងប្អូនអ្នកជិតខាងឲ្យដឹង​ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ ព្រមទាំងសាច់ញាតិឲ្យដឹងផងដែរ​ ។

​ ក្រោយពីទទួលដំណឹងនេះរួច​ សមត្ថកិច្ចមូលដ្ឋាន​បានទាក់ទងទៅជំនាញកោសល្យវិច័យក្រុងភ្នំពេញ​ឲ្យមកត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់​ ទេីបចុងក្រោយសមត្ថកិច្ចជំនាញក្រុងបានបញ្ជាក់ថា ឈ្មោះ ជួន យ៉េង (សព) គឺស្លាប់ដោយសារគាំបេះដូង (មានជម្ងឺបេះដូង) ក្នុងអំឡុងយប់ថ្ងៃទី២២​ កញ្ញា​ ២០២០មកម្លេះ​ ដោយមិនពាក់ព័ន្ធករណីឃាតកម្មឡើង ។

​ បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ធំ​ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here