សង្ស័យភ្លើងប្រចណ្ឌ!! ប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង តាមក្រោយ នៅខណ្ឌមានជ័យ

0

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា១៩និង៣០ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ មានករណីឃាតកម្មទៀតហើយ ដែលផ្តើមឡើងពីភ្លើងប្រចណ្ឌ ដោយប្តីមានតួនាទីជានគរបាលនាយកដ្ឋានអង្គរក្សពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ប្រពន្ធ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ គួរអោយរន្ធត់បំផុត ។

ករណីឃាតកម្មនេះគឺបានកើតឡើងនៅចំណុចផ្ទះមួយកន្លែង តាមបណ្តោយផ្លូវលេខ៥៣BT ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

ប្តីមានឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៤០ឆ្នាំ ។ ចំណែកប្រពន្ធមានឈ្មោះ កែវ ស្រីដា អាយុ៥២ឆ្នាំ ។

ចំពោះមូលហេតុនៃករណីឃាតកម្ម នេះ ត្រូវបានលោកអធិការខណ្ឌមានជ័យ អះអាងជាបឋម ថា កើតឡើងពីភ្លើងប្រចណ្ឌ ដោយប្រពន្ធបានប្រចណ្ឌប្តីដែលប្រជុំយូរៗពេក ពេលមកដល់ផ្ទះវិញ ទើបកើតជម្លោះនឹងគ្នា ឈានដល់ការបាញ់សម្លាប់ប្រពន្ធ រួចមកបានបាញ់សម្លាប់ខ្លួនឯងតែម្តង។

ទោះបីយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ជុំវិញករណីនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here