សង្ស័យងោកមួយភាំង បើករថយន្តបុករះរបាំងថ្មចែកទ្រូងផ្លូវខូចខាតអស់ជាច្រើនកង់

0

ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងចុះពីលើស្ពានអាកាស ៧មករា សង្ស័យងោកមួយភាំងបណ្ដាលឲ្យរេចង្កូតបុករះរបាំងថ្មពុះចែកទ្រូងផ្លូវរលំ១កង់និង៧កង់ទៀតវៀចចេញពីជូរ ឋឯរថយន្តដាច់កាឡេកង់ខាងមុខទៅរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែតុលាឆ្នាំ ២០២០ នៅចំណុច មុខហាងសាច់អាំង ១៦៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហ្វតរ៉េនជ័រ ពណ៌ខ្លាញ់ក្តាមពាក់ស្លាកលេខភ្នំពេញ2BD-4589ចុះពីលើស្ពានអាកាស 7 មករាទិសដៅភ្លពីកើតទៅលិចគ៊ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកបរងោកមួយភាំង បណ្ដាលឲ្យរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករះរបាំថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរលំ២កង់និង៧កង់ទៀតវៀច ចេញពីជួរ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនទៅមុខប្រមាណជា២០ ម៉ែត្រដាច់ក្រឡេបែកកង់ខាងទៅមុខខាងឆ្វេងទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here