ចាញ់​ល្បែង​អស់​ពី​ខ្លួន​ គិត​អ្វី​មិន​ចេញ​ សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង​ ក​ សម្លាប់​នៅ​ក្នុង​ទី​តាំង​បនល្បែង​អុិន​ធេីណេត​គ្មាន​យីហោ​

0

ភ្នំពេញ​ ៖​ បុរសម្នាក់បានចងកសម្លាប់ខ្លួនជាប់នឹងចម្រឹងដែកបង្អួចហាង​អុិន​ធើណេតជាន់ទី១ ស្លាប់យ៉ាងអាណោចអាធ័ម បង្ក ឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង០៨យប់ថ្ងៃទី១២ ខែតុលាឆ្នាំ ២០២០ ស្ថិត​នៅចំណុចហាង​អុិន​ធេីណេត​មួយកន្លែង​គ្មាន​យីហោ តាមបណ្តោយផ្លូវ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក​សពជនរងគ្រោះខាងលើមានឈ្មោះ នូ​ មករា ហៅ ម៉ាប់ ភេទប្រុសអាយុ ៣៣ឆ្នាំមុខរបរមិនពិតប្រាកដ។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា​ នៅ​មុន​ពេល​កេីត​ហេតុ​គេ​ឃើញ​បុរសខាងលើតែងតែមកលេង​ល្បែង​អុិន​ធេីណេត​កន្លែង​នេះ​ជាប្រចាំ។ លុះដល់ម៉ោងកើតហេតុខាងលើដោយមិនដឹងថា​ មានបញ្ហាអ្វីទេបុរសខាងលើបានសំរេចចិត្តចង-កសម្លាប់ខ្លួនជាប់នឹងចម្រឹង​ដែកបង្អួចនៅហាងអុិន​ធេីណេត​ជាន់ទី១ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកើតហេតុខាងលើ​ក៏​បានរាយការណ៍ទៅផ្នែកជំនាញខាង​កោសល្យវិច័យ​ចុះមកពិនិត្យធ្វើកំណត់ហេតុលើសពជនរងគ្រោះរួចដឹកតាមរថយន្តយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here