យុវជនម្នាក់ជិះម៉ូតូលឿនបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយរងរបួសបែកមុខបែកមាត់

0

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូលឿនខណៈមេឃភ្លៀងសើមផ្លូវផងជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយដួលរងរបួសបែកមុខបែកមាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង ៤០ នាទីយប់ថ្ងៃទី១២ខែតុលាឆ្នាំ ២០២០នៅខាងលិចស្តុបផ្សារដើមគរប្រមាណជា៣០ ម៉ែត្រ តាមបណ្ដោយផ្លូវ ៣៣៦ ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានយុវជនម្នាក់ជិះម៉ូតូហុងដាឃ្លិកពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HL-8811ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុករម៉កពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសបែកមុខបែកមាត់។ភ្លាមៗនោះម៉ូតូសណ្តោងរុឺម៉កបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ដោយខាងភាគីម៉ូតូមិនធ្វើការឃាត់រុឺម៉កនោះទេសង្ស័យដឹងខ្លួនថាខុស។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យចំណែកម៉ូតូសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងទុកប្រគល់ជូនវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here