ស្ត្រីម្នាក់ត្រូវបានចោរឆក់កាបូបមិនបានសម្រេចដួលរបួសធ្ងន់

0

ភ្នំពេញ: ស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងធ្វើកម្មភាពឆក់កាបូបមិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ កាលពីវេលាម៉ោង០៣និង២០ នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ខែតុលាឆ្នាំ ២០២០នៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុងពណ៌ទឹកបុិចពាក់ស្លាកលេខភ្នំពេញ1C-8351ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ៤ទៅ៥ នាក់ជិះម៉ូតូចំនួន៣គ្រឿងមិនស្គាល់ម៉ាកមកពីក្រោយបានធ្វើសកម្មភាពឆក់កាបូបយួដៃពីជនរងគ្រោះមិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ភ្លាមៗនោះជនសង្ស័យក៏បានជិះម៉ូតូត្រឡប់ក្រោយដើម្បីមកឆក់ម្ដងទៀតតែត្រូវបានបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកបើករុឺម៉កឈប់ចាំដឹកបន្លែនៅក្បែរកន្លែងកើតហេតុឃើញហេតុការណ៍នេះបាននាំគ្នាស្រែកថាចោរៗធ្វើឲ្យជនសង្ស័យឃើញសភាពមិនស្រួលនាំគ្នាជិះគេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ទុកប្រគល់ជូនម្ចាស់វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here