មិចចឹងចែ!! ស្ត្រីម្នាក់ដេញចាប់ទូរស័ព្ទអ្នកសារព័ត៌មិនឲ្យឡាយ រឿងករណីគ្រោះថ្នាក់ចរាចរណ៍ដែរខ្លួនបើករថយន្តទៅបុកគេ

0


ភ្នំពេញ: ស្ត្រីជើងខ្លាំងម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបម៉ាកហ្វតរ៉េនជ័រមួយគ្រឿងមិនប្រកាន់ស្ដាំជ្រុលទៅបុករថយន្តឡិចស៊ីសដាច់កង់ខាងទៅមុខលែងរួច។ស្រាប់តែអ្នកសារព័ត៌មានជាច្រើនស្ថាប័នចុះធ្វើការឡាយផ្ទាល់បែរជាស្ត្រីខាងលើដេញចាប់ទូរស័ព្ទអ្នកសារព័ត៌មានរត់ចែកជើងគ្នា កាលពីវេលាម៉ោង១២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ខែតុលាឆ្នាំ ២០២០ នៅចំណុចមុខភោជនីយដ្ឋាន(តាយ តាយ២) តាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញស្ត្រីម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាជោគបើករថយន្តម៉ាកហ្វតរ៉េនជ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BH-6799ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃចូលកន្លងផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តលុចស៊ីសRX- 330 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-0882បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចចំកង់ខាងមុខផ្នែកខាងឆ្វេងបណ្ដាលឲ្យរថយន្តលិចស៊ីសដាច់កាឡេកង់ខាងមុខ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា៥០ ដាច់ក្រឡេកង់ខាងមុខដូចគ្នាទៅលែងរួច។ក្រោយមកអ្នកសារព័ត៌មានជាច្រើនស្ថាប័នបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការឡាយផ្ទាល់ភ្លាមៗ ស្រាប់តែស្ត្រីជើងខ្លាំងរូបនោះបានមកដេញចាប់ទូរស័ព្ទអ្នកសារព័ត៌មានកុំឲ្យឡាយ ហើយបានប្រាប់ទៅលើអ្នកសារព័ត៌មានថា កុំឲ្យឡាយថារូបគេជាអ្នកខុសឲ្យឡាយនិយាយត្រឹមត្រូវ បើមិនត្រឹមត្រូវទេ រូបគេនិងប្តឹងអ្នកសារព័ត៌មានទៀត ធ្វើឲ្យអ្នកសាព័ត៌មានក៏មិនហ៊ានតបវែងឆ្ងាយទៅលើស្ត្រីរូបនោះដែរ ដោយមិនតបត ខ្លាចទាស់ទែងពាក្យសម្តីដាក់នាំឲ្យមានរឿងចែងឆ្ងាយ បានត្រឹមរត់ចែកជើងគ្នាកាត់ភ្លៀង។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត១ម៉ោង ដោយមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀត ដោយភាគីបង្កបានចេញសំណងចំនួន ៨០ដុល្លារទៅឲ្យភាគីរងគ្រោះដោយភាគីរងគ្រោះមិនចង់មានរឿងវែងឆ្ងាយព្រមទទួលយក ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here