សង្ស័យស្រវឹងស្រាជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យរងរបួសធ្ងន់

0

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿនដល់ផ្លូវកោងជ្រុលកាច់ចង្កូតមិនទាន់ទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យដួលរងរបួសធ្ងន់។

ហេតុការណ៍​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង២០៖០០នាទី​យប់​ ថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២០ នៅចំណុច ចុងស្ពានអាកាសស្ទឹងមានជ័យខាងជើងតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម1G-2524 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ឡើងស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងទៅជើង។ លុះដល់ចំណុចកើត​ហេតុ​ខាងលើផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស​បណ្ដាល​ឲ្យដួលបោកខឿនស្ពានរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅ​ព្យាបាល​នៅឯណាមន្ទីពេទ្យភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ទុកប្រគល់ជូនសាច់ញាតិវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here