ភ្នំពេញ: ទារិកាម្នាក់ត្រូវប្រជាពលរដ្ឋប្រះឃើញក្នុងគនរសម្រាមទាំងនៅមានជីវិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកដែលរើសបានមានឈ្មោះ ស្រី ម៉ាច ២៣ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុក
ភូមិអូសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ទារិការខាងលើមានអាយុប្រហែល៣ទៅ៥ថ្ងៃដែលត្រូវបានម្តាយដែលគ្មានចិត្តមេត្តាសណ្តោសប្រណីយកទៅបោះចោលក្នុងគនរសម្រាមទាំងព្រឹកព្រលឹម។

ដោយមានការអាណិតអាសូរពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ បានជួយឧបត្ថម្ភដូចជាថវិការ និងសម្ភារមួយចំនួន ដើម្បីជួយសម្រួលដល់អ្នកដែលរើសបានទារិកាខាងលើយកទៅចញ្ចឹមបន្ត។

ក្រោយរើសបានភ្លាមក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនិងយកទារិកាខាងលើទៅសាលាសង្កាត់កាកាបទី២ដើម្បីធ្វើក្រដាសស្នាមថាពិតជារើសបានពិតប្របាកដ៏មែនមិនបានលួចយកមកពីណាឡើយ បន្ទាប់ពីមានការដឹងឮពីអាជ្ញាធររួចទារិកាខាងលើត្រូវបានយកទៅចញ្ចឹមនៅខេត្តកំពង់ធំបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here