ជិះម៉ូតូឡើងពំនូកថ្មដួលត្រូវរថយន្តមកពីក្រោយកិនស្លាប់យ៉ាង​អាណោចអាធ័ម​

0

ភ្នំពេញ​៖​ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នឡើងពំនូកថ្មបណ្តាលដួលភ្លាមនោះក៏ត្រូវរថយន្តមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏កិនបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៍។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចមុខអគ្គបញ្ជាការកងកម្លាំងវិស្វាកម្ម​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះឈ្មោះឡុង ស៊ីថេន ភេទប្រុសអាយុ១៩​ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅ ភូមិម័រ​ សង្កាត់ដង្កោរ​ សង្កាត់ដង្កោ​ មានស្រុកកំណើត ភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមប្រភពពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាប៊ីត ពណ៍សលាយខៀវ​ ពាក់ស្លាកលេខពោធិ៍សាត់​ 1K -6807 ធ្វេីដំណេីរចេញពីរង្វង់មូលចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣​ ដោយជិះ២ម៉ូតូ២នាក់មិត្តភត្តិ។ បន្ទាប់មកជិះបានប្រហែល៥០ម៉ែត្រក៏បត់មកក្រោយវិញ​ ជិះបានបន្តិចស្រាប់តែជនរងគ្រោះមិនប្រយ័ត្នបានឡើងគម្រប់ថ្មកាត់ទទឹងផ្លូវបណ្តាលឲ្យដួលទៅលេីផ្លូវភ្លាមនោះស្របពេលរថយន្តមិនចាំម៉ាកមកពីក្រោយកិនបន្ថែមបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែករថយន្តបន្តទៅមុខបាត់។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here