ចិនបើករថយន្តស៊េរីទំនើបមួយគ្រឿងឆ្លងផ្លូវទៅបុកម៉ូតពេញទំហឹងបណ្ដាលឲ្យប្រុសស្រី២ នាក់រងរបួសធ្ងន់ស្រាល

0

ភ្នំពេញ: ជនជាតិចិនម្នាក់រួមដំណើរនិងជនជាតិចិនម្នាក់ទៀតបើករថយន្តស៊េរីទំនើបKIAមួយគ្រឿងឆ្លងផ្លូវទៅបុកនិងម៉ូតូMSXមួយគ្រឿងជិះដោយប្រុសស្រី២នាក់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅខាងកើតរង្វង់មូលចមចៅប្រមាណជាង ១០០ ម៉ែត្រតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនពីនាក់បើករថយន្តស៊េរីទំនើបម៉ាកKIAមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AW-8228ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវសហព័ន្ធរុស្ស៊ីជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកMSXពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HP-0107ជិះដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រចំណែកជនរងគ្រោះផ្លោងបោកនិងថ្នល់បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង១ម៉ោង ទើបខាងភាគីរថយន្តបានចេញសំណងទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here